当前位置:首页 > 专题 > 抗击新型冠状病毒感染肺炎疫情
ហេតុអ្វីព្រះចន្ទនៅប្រទេសចិនមិនអាចមានរូបរាងមូលក្រវង់ដូចក្រៅប្រទេស?
2020-06-01 10:54

  ការវិនិច្ឆ័យបង្ហាញច្បាស់នូវគំនិតពិតប្រាកដរបស់អ្នកណាដែលចាត់ទុកកូវីដ១៩ជាលេសដើម្បីលាបពណ៌និងវាយប្រហារចិន(ភាគទី៧)

  និពន្ធដោយ ជូនសឺង អ្នកអធិប្បាយនៃកាសែតកងទ័ពចិន

  ពាក្យសរសើរលើប្រទេសចិន មិនអាចនិយាយបាន អ្នកណាថ្លែងការកោតសរសើរដល់ចិន នឹងត្រូវរងពាក្យលាបពណ៌ពីអ្នកដទៃ។ ទ្រឹស្តីប្លែកៗពីធម្មតាបែបនេះ បានប្រែក្លាយទៅជាភាពប្រក្រតីថ្មីដែលអ្នកនយោបាយអាមេរិកមួយចំនួនបានសម្តែងរហូតដោយអស់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត។ គិតត្រឹមពេលដែលកន្លងទៅមិនយូរប៉ុន្នាន លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោកនិងលោក Bill Gates សហគ្រិនដ៏ល្បីល្បាញនៅប្រទេសអាមេរិក ត្រូវបានវាយប្រហារយ៉ាងឆ្កួតវង្វេងដោយអ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិក ដោយអាស្រ័យមូលហេតុរួមតែមួយ គឺគេបានកោតសរសើរយ៉ាងក្រៃលែងដល់វិធានការរបស់ចិនក្នុងការគ្រប់គ្រង់ការរីករាលដាលជំងឺកូវីដ១៩។

  ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ប្រឈមមុខវិបត្តិនិងមហន្តរាយដែលមិនធ្លាប់ឃើញពីមុននេះ ប្រទេសចិនបានធ្វើវិភាគទានជូនចំពោះពិភពលោក ដោយអាស្រ័យពលិកម្មដ៏ធំធេងរបស់ខ្លួននិងវិធានការគ្រប់គ្រង់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ កាលណាជំងឺកូវីដ១៩កំពុងរីករាតត្បាតយ៉ាងកាចសាហាវក្នុងទូទាំងសកលលោក ប្រទេសចិនក៏ព្យាយាមជំរុញធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការពារនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងគំនិតបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិថែមទៀតផង។ ជំនួយឧបត្ថម្ភដោយចិននិងផលិតផលផលិតនៅចិនជាហូរហែ បានចាក់បញ្ចូលជំនឿចិត្តនិងកម្លាំងពលំដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងសកលលោកជារៀងរហូត។

  ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងចិត្ត បោះជំហានទៅមុខយ៉ាងម៉ឺងម៉ាត់ឥតរាថយបន្តិចសោះ។ ទោះបីជាប្រឈមមុខការស្រមៃចិត្តអាក្រក់ជាច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែប្រទេសចិននៅតែប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ រួមសុខរួមទុក្ខ មិនស្ទាក់ស្ទើរបន្តិចសោះក្នុងការលូកដៃសម្រាប់ផ្តល់ជំនួយទៀតផង។ សូម្បីតែប្រទេសអាមេរិក ដែលបានបង្វែរចំណាប់អារម្មន៍និងទម្លាក់កំហុសលើចិនច្រើនបង្អស់ ក៏មានគ្រូពេទ្យច្រើនសន្ធឹកបានទទួលបទពិសោធន៍ដ៏ថ្លៃថ្នូរសំរាប់ទប់ស្កាត់និងព្យាបាលជំងឺវិរុសកូវីដ១៩ពីសហសេវិកនៅប្រទេសចិនតាមការប្រជុំវីដេអូ ។ សម្ភារៈដែលឧបត្ថម្ភដោយប្រទេសចិនដូចជាម៉ាស៊ីនជំនួយការដកដង្ហើម ម៉ាសជាដើម ក៏ត្រូវបានដឹកជញ្ជូនទៅដល់ក្រុងញូវយ៉កដែលបានជួបប្រទះស្ថានភាពធ្ងន់ធ្ងរឲ្យបានទាន់ពេលវេលា។ នេះជាមូលហេតុដែលធ្វើឲ្យតលោក Bill Gates លើកឡើងថា ប្រទេសចិនបានធ្វើការងារត្រឹមត្រូវជាច្រើនតំាងពីដើមមក។ លោក Tedros Adhanom Ghebreyesus ក៏បានបង្ហាញជាច្រើនលើកច្រើនសាដែរថា ប្រទេសចិនបានចាត់វិធានការក្នុងល្បឿនលឿននិងក្នុងទ្រង់ទ្រាយធំធេងមែនទែន ពិតជាកម្រឃើញនៅលើពិភពលោកមែន។ “នេះគឺជាឧត្តមភាពនៃរបបប្រទេសចិន បទពិសោធន៍ពាក់ព័ន្ធគួរឲ្យប្រទេសផ្សេងៗរៀនយោងតាម។”

  ពាក្យសម្តីប្រកបដោយយុត្តិធម៌បែបនេះ ប្រហាក់ដូចជាបានធាក់កន្ទុយរបស់អ្នកនយោបាយអាមេរិកមួយចំនួន។ គេឃុបឃឹតសមគំនិតគ្នា ខឹងដាច់ក្បាលដាច់កន្ទុយ អន្ទះអន្ទែងខ្លាំងដើម្បីដាក់សញ្ញាជូនអ្នកយុត្តិធម៌ទាំងនេះថា ជួយផ្សព្វផ្សាយជូនប្រទេសចិន ព្រមទាំងអះអាងថានឹងផ្តើមការស៊ើបអង្កេតដល់អង្គការសុខភាពពិភពលោកបន្ថែមទៀត។

  ហេតុអ្វីមិនអាចកោតសរសើរចិន?ហេតុអ្វីព្រះចន្ទនៅប្រទេសចិនមិនអាចមានរូបរាងមូលក្រវង់ដូចក្រៅប្រទេស ?

  និយាយរួមសេចក្តីទៅ គឺដួងចិត្តដ៏ខ្មៅងងឹតតូចចង្អៀតរបស់អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកដែលកំពុងធ្វើឲ្យមានវិបរិតគ្រប់បែបយ៉ាង គេខ្លាចការបង្ហាញច្បាស់លាស់នូវរឿងពិត នេះបានបញ្ជាក់ឲ្យឃើញនូវមុខមាត់ពិតប្រាកដរបស់គេដែលកំពុងប្រឆាំងនឹងវិទ្យាសាស្ត្រនិងគ្មានសមត្ថភាពគ្រប់គ្រាន់។ គេខ្លាចប្រជាជនក្នុងស្រុកធ្វើការប្រៀបធៀបដោយឯកជន នេះអាចវាយខ្ទេចខ្ទីនូវដួងចិត្តរបស់គេដែលចាត់ទុកខ្លួនឯងមានឧត្តមភាពខ្ពស់ជាង។ គេខ្លាចមនុស្សស្គាល់ចិន ចូលចិត្តចិន នេះអាចបង្ខូចការសម្តែងរួមគ្នាក្នុងការបរិហារកេរ្តិ៍និងលាបពណ៌ចិន។ គេខ្លាចមហាជនឃើញនូវរូបរាងមូលក្រវង់នៃព្រះចន្ទនៅចិន ទស្សនាទិដ្ឋភាពល្អប្រសើរនៅចិន នេះអាចរំខានដល់មាគ៌ារបស់គេដើម្បីទប់ស្កាត់នឹងចិន។

  ការពិតមិនអាចបដិសេធបានឡើយ ហើយក្រមសីលធម៌ស្ថិតក្នុងដួងចិត្តរបស់មនុស្សជានិច្ចកាល។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានប្រព្រឹត្តិទៅរហូតដល់បច្ចុប្បន្ននេះ ចិនមិនធ្លាប់ទម្លាក់ម៉ូដរបស់ខ្លួនដើម្បីបង្ខំឲ្យគេរៀនយកតម្រាប់តាមឡើយ ហើយមនុស្សម្នាមិនពិបាកយល់ឃើញច្បាស់នូវប្រតិបត្តិការរបស់ចិនក្នុងគោលបំណងសំដៅជួយពិភពលោកទប់ស្កាត់ជំងឺកូវីដ១៩ ហើយអាចទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅថា តើនរណាប្រាកដជាយកប្រជាជនជាធំ មិនមែនទុកសន្លឹកឆ្នោតជាអាទិភាព។ នរណាកំពុងធ្វើការងារជាក់ស្តែង ហើយមិនដែលប្រមូលគំនិតដើម្បីប្រើពាក្យពេចន៍មកបង្អួតខ្លួនដោយចេតនា។ កាលពីថ្ងៃទី២៦ខែមេសា ក្រុងវូហានដែលធ្លាប់រងការប៉ះពាល់ជាខ្លាំងពីជំងឺវីរុសកូវីដ១៩ ប្រកាសថា អ្នកឆ្លងមេរោគកាចសហាវនេះបានព្យាបាលជាសះស្បើយទាំងអស់នៅមន្ទីរពេទ្យរួចហើយ។ ទន្ទឹមនឹងនេះ នាថ្ងៃដដែលនៅប្រទេសអាមេរិក ករណីអ្នកឆ្លងមេរោគកូវីដ១៩បានកើនឡើងមានចំនួនជិតដល់១លានករណីរហើយ។ នេះមិនមែនជារឿងប្លែកៗមួយដែលអ្នកប្រើអ៊ីនធឺណិតជាច្រើននៅបស្ចិមប្រទេសបានស្រែពេញកំហឹងថា៖ នៅពេលយើងមិនអើពើនឹងការស្លាប់រស់របស់ចាស់ៗនិងសុវត្ថិភាពរបស់ប្រជាជនថ្នាក់ទាប សូមបែរមើលៗប្រទេសចិន គេកំពុងធ្វើការខិតខំប្រឹងប្រែងលើសលប់ដើម្បីការពារប្រជាជនដែលមានកម្លាំងខ្សោយ រួមទាំងចាស់ៗ មនុស្សក្រីក្រនិងមនុស្សដែលធ្លាប់មានជំងឺផ្សេងៗ ហើយគេឥតគិតពីតម្លៃដើម្បីសម្រចគោលដៅនេះ។

  ធ្វើការប្រៀបធៀបអំពើទាំងពីរនេះជាមួយគ្នា ណាមួយល្អណាមួយមិនល្អអាចឃើញច្បាស់លាស់តែម្តង។ ចំពោះនេះ សូម្បីតែអ្នកប្រាជ្ញអាមេរិក លោក Francis Fukuyama ដែលល្បីឈ្មោះដោយទ្រឹស្តី«ទីចប់នៃប្រវត្តិសាស្ត្រ» ទោះបីជាគាត់នៅតែកាន់ជំហរថា រវាងរបបប្រទេសនិងលទ្ធផលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អត់មានទំនាក់ទំនងចាំបាច់ទេយ៉ាងណាក្តី ក៏ប៉ុន្តែគាត់មិនអាចមិនទទួលស្គាល់ជាមួយគ្នាដដែលនៅពេលនេះថា កត្តាដែលអាចសម្រេចចិត្តលើការសម្តែងរបស់ប្រទេសនានា គឺជាសមត្ថភាពប្រទេសនិងរបបសុខាភិបាល ហើយក៏ពាក់ព័ន្ធទៅនឹងបញ្ហាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋទៅលើរដ្ឋាភិបាលជាមួយគ្នាផងដែរ។

  ភ្នំទោះបីធំយ៉ាងណាក៏មិនអាចបិទបាំងទន្លេទាំងអស់ទេ ទន្លេនៅអាចហូរទៅខាងកើតឥតឈប់ឈរ។ បច្ចុប្បន្ននេះ ចម្លើយដែលមានសូរលាន់រំពងបំផុតដើម្បីឆ្លើយតបនឹងអំពើគ្មានខ្មាសរបស់អ្នកនយោបាយអាមេរិកមួយចំនួន គឺការបោះជំហានទៅមុខយ៉ាងរឹងមាំរបស់សង្គមចិនទាំងមូល គឺជាការប្រយុទ្ធយកឈ្នះក្នុងសង្គ្រាមដើម្បីណែនាំប្រជាជនរួចផុតចេញពីភាពក្រីក្រនិងការសម្រេចដោយជោគជ័យនូវគោលដៅតាមពេលកំណត់ក្នុងបង្កើតឡើងសង្គមធូរធារល្មមគ្រប់ជ្រុងជ្រោយ។ ហើយចម្លើយគឺជាស្នែងរំពងរបស់ចិនដើម្បីជំរុញត្រៀមខ្លួនឡើងវិញនិងចេញដំណើរឈានទៅខាងមុខសារជាថ្មី គឺជាជំនឿចិត្តយ៉ាងម៉ឺងម៉ាត់ដែលប្រទេសចិនបានបង្ហាញជូនចំពោះទូទាំងពិភពលោកក្នុងការពុះពារគ្រប់ឧបសគ្កដោយមិនខ្លាចអ្វីៗសោះ។

  នៅយុគសម័យឃ្លេងឃ្លោងរបស់យើងនេះ ចក្ខុវិស័យវែងឆ្ងាយដើរតួនាទីសំខាន់ៗ។ ប្រឈមនឹងការវាយសម្រុករបស់ជំងឺវីរុសកូវីដ១៩ ប្រទេសចិនក្នុងគំនិតអំពាវនាវបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ នឹងពួតដៃគ្នាជាមួយនឹងប្រទេសនានាក្នុងពិភពលោកដើម្បីជួយចូកជួយចែវ ធ្វើកិច្ចសហប្រតិបត្តិការនិងប្តេជ្ញាចិត្តប្រយុទ្ធយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដែលបានប៉ះពាល់ផ្ទាល់យ៉ាងខ្លាំងដល់វាសនាមនុស្សជាតិ។ យើងជឿជាក់ថា ពិភពលោកមានភាពល្អ ប្រទទេសចិនទើបមានភាពល្អ។ ប្រទេសចិនមានភាពល្អ ពិភពលោកនឹងមានភាពកាន់តែល្អ។

推荐给朋友:   
全文打印       打印文字稿