当前位置:首页 > 专题 > 抗击新型冠状病毒感染肺炎疫情
តើជំងឺនយោបាយមានប្រភពមកពីណាដែរ
2020-05-27 09:36

ការវិនិច្ឆ័យបង្ហាញពីចិត្តគំនិតល្បិចកិចកលយកជំងឺវីរុសCOVID-19ជាលេស  

អ្នកនិពន្ធ Jun Sheng

 

  ជំងឺវីរុសជាសត្រូវរបស់មនុស្សជាតិទាំងឡាយ ហើយជំងឺនយោបាយដែលមាននៅលើខ្លួនអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួនក៏ត្រូវបានស្អប់ខ្ពើមដូចគ្នាផងដែរ នេះបានបង្កគ្រោះថ្នាក់យ៉ាងធំចំពោះកិច្ចទប់ស្កាត់នឹងជំងឺវីរុសលើសកលលោក បានបង្កឲ្យមានគ្រោះថ្នាក់ដល់ការអភិវឌ្ឍរយៈវែងនៃសង្គមមនុស្សជាតិ បើប្រៀបធៀបរវាងគ្រោះថ្នាក់របស់វាទៅនឹងជំងឺវីរុសក្នុងធម្មជាតិ អាចមានចំនួនលើសលប់ហួសហេតុ។

  តើជំងឺនយោបាយមានប្រភពមកពីទីណាដែរ?

  វាមានប្រភពមកពីអត្ថប្រយោជន៍ផ្ទាល់ខ្លួននៃអ្នកនយោបាយមួយចំនួនតូចក្នុងសហរដ្ឋអាមេរិក។ កាលពីមួយរយៈពេលមុន ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានលើកឡើងថា មន្រ្តីជាន់ខ្ពស់នៃសហរដ្ឋអាមេរិកបានផ្ញើឯកសារទៅកាន់ស្ថាប័នជាច្រើនដែលស្ថិតក្រោមរដ្ឋាភិបាលកណ្តាល ដោយទាមទារបុគ្គលិកនៃរដ្ឋាភិបាលកណ្តាលទាំងអស់ក្នុងសហរដ្ឋអាមេរិកនៅពេលដែលថ្លែងមតិទៅក្រៅដែលទាក់ទងជាមួយនឹងជំងឺវីរុសត្រូវតែនិយាយមូលមាត់គ្នា យកបញ្ហាទាំងអស់ចោទជាទំនួលខុសត្រូវរបស់ចិន។ ឯកសារមួយនេះ អាចនិយាយបានថាជាការបង្ហាត់បង្ហាញតែការពិតវាគឺជាការអនុវត្តសារភាពដោយខ្លួនឯងនៃយុទ្ធសាស្រ្តទម្លាក់កំហុសទៅលើអ្នកដទៃ។ ឆ្នាំនេះជាឆ្នាំនៃការជ្រើសតាំងបោះឆ្នោតក្នុងសហរដ្ឋអាមេរិក ដើម្បីកុំឲ្យស្ថានភាពនៃជំងឺវីរុសមានឥទ្ធិពលដល់ការបោះឆ្នោត អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកបានប្រឌិតរឿងទម្លាក់ទំនួលខុសត្រូវលើចិនដោយគ្មានមូលហេតុសមស្របណាមួយសោះ បានចោទអង្គការសុខភាពពិភពលោកថាយកចិនជាធំ ហើយថែមទាំងចោទប្រកាន់អភិបាលរដ្ឋថាការទប់ស្កាត់នឹងជំងឺវីរុសគ្មានប្រសិទ្ធភាពសោះ……ទង្វើនយោបាយគ្រប់ប្រភេទដែលគ្មានដែនកំណត់ នេះអត់មានអីដែលមិនមែនជាការលាក់បាំងពីកំហុសដែលមាននៅក្នុងគោលនយោបាយ និងការអនុវត្តរបស់ខ្លួនទេ ដោយហេតុនេះហើយទើបមកធ្វើការបង្វែរភាពមិនពេញចិត្តរបស់ប្រជាពលរដ្ឋ។

  វាមានប្រភពមកពីដុំសាច់មហារីកនៃការរើសអើងនៃជាតិសាសន៍។ ក្រោយពីអង្គការអន្តរជាតិ និងបណ្ឌិតសភាបានដាក់ឈ្មោះជំងឺវីរុសកូរ៉ូណាប្រភេទថ្មីជាCOVID-19មក អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកបានបោះបង់ឈ្មោះតាមបែបវិទ្យាសាស្ត្រមួយនេះ បែរជាហៅជំងឺនោះថាជា ជីងឺវីរុសចិន។ ប្រឆាំងជាមួយការយកជំងឺវីរុសដាក់សម្គាល់លើទីតាំង ប្រទេស ពូជសាសន៍ នេះជាកូសុងស៊ីសដែលបានបង្កើតឡើងដោយសង្គមអន្តរជាតិ ក៏ជាយុត្តិធម៌ដែលប្រកាន់ភ្ជាប់ដោយសហគមន៍អន្តរជាតិផងដែរ តែអ្នកនយោបាយនៃសហរដ្ឋអាមេរិកបែរជាអនុវត្តផ្ទុយពីនេះទៅវិញ មានគោលបំណងយកគំនិតសាធារណៈបង្វែរជាការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមបរទេស ជាដំណើរការអនុវត្តការរើសអើងពូជសាសន៍។ ការដាក់ឈ្មោះ ជំងឺវីរុសចិន រឹតតែបានបង្ហាញពីអ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកដែលបានឆ្លងនូវជំងឺនយោបាយ មិនត្រឹមតែគ្មានចំណេះដឹងទេ ហើយក៏គ្មានមនសិការផងដែរ មិនត្រឹមតែគ្មានគំនិតកិច្ចសហប្រតិបត្តិការទេ ហើយថែមទាំងបង្ហាញមុខមាត់គួរស្អប់ខ្ពើមគ្មានសីលធម៌។

  វាមានប្រភពមកពីការបង្កឡើងនៃសង្រ្គាមត្រជាក់។ អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកបានយកនយោបាយមកលេងសើចយ៉ាងសប្បាយ បង្ខូចបង្កាច់ប្រទេសចិនហួសហេតុ។ ជាពិសេសលោក Michael R. Pompeo រដ្ឋមន្ត្រីក្រសួងបរទេសនៃសហរដ្ឋអាមេរិក ក្នុងមួយរយៈពេលនេះបានញុះញង់ ប្រឌិតរឿងមិនពិតគ្រប់ទីកន្លែង។ ជំងឺនយោបាយដែលបានចាក់ឫសចាក់គល់ក្នុងខួរក្បាលរបស់ពួកគេ នោះគឺជាទីកន្លែងជួបជុំដែលគ្រោះថ្នាក់និងមានគំនិតអាក្រក់បំផុត។ ពួកគេយល់តែខ្លួនឯង៖ វាយប្រហារចិនថាធ្វើ​ការទូតម៉ាស ក៏អាចទប់ស្កាត់និងកាត់បន្ថយកម្លាំងឥទ្ធិពលរបស់ប្រទេសចិន។ បានលាបពណ៌ថា ចិនកសាងមជ្ឈមណ្ឌលទប់ស្កាត់ជំងឺក្នុងទ្វីបអាហ្វ្រិច ក្នុងគោលបំណងចង់យកតួលេខនៃសែន គឺចង់ញុះញង់ឲ្យចិនមានបញ្ហាជាមួយទ្វីបអាហ្វ្រិច។ ជំរុញបណ្តាប្រទេសនាំគ្នាទាមទារសំណងពីប្រទេសចិន យកទោសកំហុសដើមនៃជំងឺវីរុសទម្លាក់មកលើចិន……ពាក្យកុហកដ៏ធំដូចមហាមេឃដែលពិបាកនឹងទ្រាំយក ទាំងនេះក្នុងគោលបំណងចង់បង្អាក់ដំណើរអភិវឌ្ឍន៍គោលដៅរបស់ប្រទេសចិន។

  វាមានប្រភពមកពីគំនិតរឹងរូសប្រកួតប្រជែងនៃប្រទេសមហាអំណាច។ ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសរបាយការណ៍យុទ្ធសាស្រ្តសុខសុវត្ថិភាពប្រទេសជាតិ និងរបាយការណ៍យុទ្ធសាស្រ្តការពារជាតិ បានចាត់ទុកចិន និងរ៉ុស្ស៊ីជាការប្រឈមមុខដ៏ធំបំផុតនៃសុខសុវត្ថិភាពជាតិនៃសហរដ្ឋអាមេរិក បានប្រកាសថាពិភពលោកវិលត្រឡប់ទៅកាន់ស្ថានភាពប្រកួតប្រជែងនៃប្រទេសមហាអំណាច។ ក្នុងការទប់ស្កាត់នឹងជំងឺវីរុសលើសកលលោកលើកនេះ ដើម្បីខិតខំបង្កើតគ្រាប់រំសេវដែលអាចយកឈ្នះក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសមហាអំណាច អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកមិនខិតខំគិតរកវិធីសាស្រ្តទប់ស្កាត់នឹងជំងឺវីរុសេទេ បែរជាខិតខំប្រឆាំងអ្វីៗទាក់ទងនឹងចិន ដើម្បីឡោមព័ទ្ធនិងទប់ស្កាត់ចិន ព្រមទាំងប៉ុនប៉ងបិទបាំងនឹងបញ្ហាទប់ស្កាត់នឹងជំងឺវីរុសខ្លួនឯងដែលគ្មានប្រសិទ្ធភាពដោយផ្អែកលើការបង្ខូចឈ្មោះប្រទេសចិន។ ប្រភេទមនុស្សដែលធ្វើពុតជាដេក និងមិនងាយនឹងងើបនេះ មធ្យោបាយដ៏សមស្របនោះគឺកុំទៅរវល់ជាមួយពួកគេ ដូចលោកLu Xunធ្លាប់បានលើកឡើងថា សូម្បីតែកែវភ្នែកក៏មិនទៅក្រឡេកមើលផង។

  ជំងឺវីរុសនៅលើស្បែកតួខ្លួន តែបើមិនព្យាបាលនោះទេ នឹងបង្កជម្ងឺកាន់តែគួរឲ្យព្រួយបារម្ភខ្លាំង។ ស្ថានភាពជំងឺវីរុសលើពិភពលោកនាបច្ចុប្បន្ននេះកំពុងតែជួបនឹងបញ្ហាហានិភ័យខ្លាំង ចាំបាច់ណាស់ត្រូវការការរួមចិត្ត និងពួតដៃគ្នាពីបណ្តាប្រទេសដើម្បីទប់ទល់ជាមួយនឹងជំងឺនេះ។ សូមប្រាប់ទៅកាន់អ្នកនយោបាយក្នុងសហរដ្ឋអាមេរិកដែលមានគោលបំណងអាស្រូវនោះ សូមបញ្ឈប់ដំណើរការនិងត្រឡប់ទៅក្រោយវិញទៅ និងធ្វើការផ្លាស់ប្តូរចិត្តគំនិតវិធីសាស្ត្ររបស់ខ្លួន។ ទន្ទឹមនឹងនេះ យើងក៏សូមអំពាវនាវសហគមន៍អន្តរជាតិគួរយកចិត្តទុកដាក់ខ្ពស់ និងជ្រើសយកវិធានការដ៏មានប្រសិទ្ធភាព ពុះពារទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនយោបាយរបស់សហរដ្ឋអាមេរិក ចៀសវាងកុំឲ្យវាបង្កឡើងនូវរបួសកាន់តែធំធេងជូនដល់ស្ថានភាពនៃការទប់ស្កាត់មេរោគកូវីដ១៩លើសកលលោក និងការទប់ស្កាត់នឹងបញ្ហាប៉ះទង្គិចដ៏ធំដល់សណ្ដាប់ធ្នាប់អន្តរជាតិជាទូទៅ។

推荐给朋友:   
全文打印       打印文字稿